LIXIN GROUP
ទស្សនៈវិស័យរបស់សហគ្រាស
!
LIXIN GROUP
ក្លាយទៅជាអ្នកត្រួសត្រាយឈានមុខគេ!

「កុំដើរក្រោយគេ ហ៊ានច្នៃប្រឌិត!」 គឺជាកំលាំងជំរុញឱ្យ LIXIN GROUP រីកចម្រើននិងពង្រីកឥតឈប់ឈរ។
សព្វថ្ងៃនេះ កម្ពុជាក៏ដូចជាពេជ្រដែលត្រូវគេបានលុបចោលធូលី បានទាក់ទាញដើមទុនបរទេសនិងក្រុមវេរជនពីបណ្តាប្រទេសទូទាំងពិភពលោកមក។
ទោះបីជាក្រុមហ៊ុន LIXIN GROUP បានកសាងមូលដ្ឋានដ៏មាំមួន ប៉ុន្តែ ប្រឈមមុខចំពោះស្ថានភាពអន្តរជាតិដែលប្រែប្រួលគ្រប់ពេលវេលា និងគូប្រជែងដ៏
អស្ចារ្យមកពីបណ្តាប្រទេស យើងមិនធ្លាប់មើលងាយគេទេ យើងជ្រើសរើសការច្នៃប្រឌិតបន្ត ពង្រីកផ្សព្វផ្សាយរចនាសម្ព័ន្ធលំអិតនៅគ្រប់អាជីវកម្ម ដើរតាមផ្លូវរបស់យើង ធ្វើឲ្យរចនាប័ទ្មរបស់ LIXIN GROUP ក្លាយជាគំរូដែលមិនអាចជំនួសបាន។

LIXIN GROUP

បង្កើត


ដឹកនាំអាជីវកម្ម
បន្តបង្កើតស្ថានភាពថ្មី

បច្ចុប្បន្ននេះ LIXIN GROUP មានអង្គភាពអាជីវកម្មធំ ៗ ចំនួន 7 ហើយនឹងបន្តបង្កើតអាជីវកម្មនានាទៀតនាពេលអនាគត ហើយប្តេជ្ញាចិត្តក្លាយជាអ្នកនាំមុខគេក្នុងអាជីវកម្មនានា និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនានាក្នុងចំណោមក្រុមហ៊ុនខ្លាំងពូកែ យើងសង្ឃឹមថា តាមរយៈមធ្យោបាយប្រកួតប្រជែងមានលក្ខណៈល្អ កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍន៍ដោយឆ្លងវិស័យជាដើម នាំឲ្យកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស ហើយបង្កើតស្ថានភាពសេដ្ឋកិច្ចថ្មី។

LIXIN GROUP

អភិវឌ្ឍន៍


ចូលរួមវិស័យច្រើន
ធ្វើឱ្យសេដ្ឋកិច្ចឡើងកម្រិត

ស្ថានភាពសេដ្ឋកិច្ចអាចប្រែប្រួលបានដោយសារចំណែកតិចតូចមួយបានប្រែប្រួល។ LIXIN GROUP ដឹងច្បាស់ពីការពិតនេះ ដូច្នេះយើងជ្រើសរើសចាប់ផ្តើមពីការអភិវឌ្ឍន៍ដីធ្លី ហើយអភិវឌ្ឍន៍វិស័យជាច្រើនដូចជាសណ្ឋាគារ អចលនទ្រព្យ ល្បែងភ្នាល់និងITជាដើមជាបន្តបន្ទាប់ ហើយសង្ឃឹមថានឹងជំរុញអាជីវកម្មនានាអភិវឌ្ឍន៍លូសលាស់ជ្រាលជ្រៅ ហើយលើកកម្ពស់សេដ្ឋកិច្ចរួមរបស់កម្ពុជា។

LIXIN GROUP

មើលទៅអនាគត បណ្តុះបណ្តាលនិងស្គាល់ដឹងធនធានមនុស្ស
បណ្តុះបណ្តាលអនាគតដ៏យូរលង់

អ្នកមានទេពកោសល្យដ៏ល្អប្រសើរគឺជាគន្លឹះសំខាន់សំរាប់ជំរុញជាតិរីកចម្រើនរុងរឿង។ LIXIN GROUP បានចាត់ទុក『កក់ក្តៅនិងស្មោះត្រង់ ឯកទេសនិងមានប្រសិទ្ធិភាពខ្ពស់ ច្នៃប្រឌិតឥតឈប់ឈរ និងសមាហរណកម្មនឹងអន្តរជាតិ』ជាគោលការណ៍ ដើម្បីបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ហើយមានប្រព័ន្ធ បណ្តុះបណ្តាលពេញលេញមួយក្នុងអាជីវកម្មនីមួយ ដើម្បីបន្តដាក់វិនិយោគទុនលើធនធានយុវជនដ៏សំខាន់ សំរាប់ប្រទេសកម្ពុជាដែលត្រូវការធនធានមនុស្សបច្ចុប្បន្ននេះ ហើយកសាងអនាគតរយៈពេលយូរអង់វែង។

LIXIN GROUP

សងគុណ ផ្តល់សុខុមាលភាពជូនសង្គម
ដាំគ្រាប់ពូជល្អឱ្យទូលំទូលាយ

យើងទទួលផលប្រយោជន៍ពីសង្គម ក៏ត្រូវសងគុណដល់សង្គមដែរ។ តាំងពីLIXIN GROUP បានបង្កើតឡើង យើងបានទទួលជំនួយជាច្រើនពីរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខណៈដែលយើងបានទទួលសមិទ្ធផលជាច្រើន យើងក៏មានចិត្តសងគុណផង យើងបានរួមចំណែកនូវកម្លាំងមនុស្សនិងសំភារៈយ៉ាងច្រើនលើវិស័យវេជ្ជពេទ្យ អប់រំនិងបញ្ហាសាធារណៈជាដើម យើងជឿជាក់ថា មានតែមានចិត្តសងគុណ ទើបអាចជំរុញសង្គមមានវដ្តសប្បុរសធម៌ ហើយកសាងឡើងសង្គមមួយដ៏ល្អប្រសើរ។