LIXIN GROUP
កថារបស់អាជីវករ

អ្នកគ្រប់គ្រង


ដណ្តើមឱកាសមុនគេ ខិតខំប្រឹងប្រែងធ្វើការ!

កម្ពុជាគឺជាប្រទេសមួយមានប្រវត្តិសាស្ត្រយូរលង និងសម្បូរទៅដោយវប្បធម៌និងធនធាន។
ក្រោមការដឹកនាំដ៏មានស្ថេរភាពរបស់នាយករដ្ឋមន្រ្តីហ៊ុនសែន បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសដែលត្រូវគេយកចិត្តទុកដាក់បំផុត និងសមស្របសហគ្រាស អភិវឌ្ឍបំផុត ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង 10 ។ គុណសម្បត្តិរបស់កម្ពុជា ដូចជា「មានទំនាក់ទំនងជិតស្និទ្ធិបំផុតជាមួយជនជាតិចិន」បើកចំហឲ្យដើមទុនបរទេសកាន់ភាគហ៊ុន 100% ចរន្តហិរញ្ញវត្ថុ មិនកំរិតរូបិយប័ណ្ណបរទេសជាដើម ធ្វើឲ្យកម្ពុជាមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍!

LIXIN GROUP ក៏មើលឃើញអនាគតរបស់កម្ពុជា ក្នុងជំហាននៃការអភិវឌ្ឍន៍របស់កម្ពុជា មើលឃើញតួយ៉ាងដំណើរការដែលនឹងកើនឡើងទៅជាទីក្រុងអន្តរជាតិលំដាប់លេខមួយ។
ដូច្នេះ យើងមានកិត្តិយសណាស់ ដោយសហការជាមួយក្រុមហ៊ុនសំខាន់ៗតាមតំបន់ ហើយបង្កើតទីស្នាក់ការកណ្តាលរបស់ LIXIN GROUP នៅរាជធានីភ្នំពេញ ដើម្បីធ្វើប្លង់  រយៈពេលវែងឆ្ងាយនៅកម្ពុជា។

ការអភិវឌ្ឍដីធ្លី ហើយពន្លឿនការកសាងអាជីវកម្មផ្សេងៗ

ការអភិវឌ្ឍដីធ្លីនិងការរៀបចំទីក្រុងនឹងកែលម្អរចនាសម្ព័ន្ធទីក្រុងទាំងមូល ហើយបង្កើតឱកាសការងារកាន់តែច្រើន បន្ថែមទៀតនឹងជំរុញការឡើងថ្នាក់របស់ធនធានមនុស្ស ហើយជំរុញការអភិវឌ្ឍន៍នៅវិស័យកំសាន្ត សេដ្ឋកិច្ចនិងវប្បធម៌ជាដើម។
ក្រោមការជំរុញរួមគ្នារបស់ក្រុមហ៊ុនសំខាន់ៗតាមតំបន់ LIXIN GROUP បានរៀបចំផែនការអភិវឌ្ឍន៍ជាបន្តបន្ទាប់រាប់សិបនៅតំបន់នានាទូទាំងកម្ពុជា។
នៅពេលអនាគត សំណង់នៅទីក្រុងនានាដែលកសាងដោយ LIXIN GROUP នឹងបន្តស្ថិតនៅស្រុកនេះ ហើយនាំឲ្យប្រទេសកម្ពុជាបោះជំហានឆ្ពោះទៅកាន់ឆាកអន្តរជាតិថ្មីកាន់តែទូលំទូលាយ។

 

បណ្ដុះបណ្តាលធនធានមនុស្ស សំរាប់ពេលអនាគត

LIXIN GROUP ជាសហគ្រាសមួយដែលបង្កើតដោយដើមទុនប្រទេសចិននិងដើមទុនប្រទេសកម្ពុជា។
យើងយល់ឃើញថា ឫសគល់នៃសហគ្រាសត្រូវតែមានស្ថេរភាព ហើយត្រូវចេះកាន់កាប់និន្នាការអភិវឌ្ឍន៍តាមតំបន់ រក្សាធនធានមនុស្សនៅតំបន់នោះ។
ការយល់ដឹងអំពីនិន្នាការអភិវឌ្ឍន៍របស់ប្រទេស ទើបអាចធ្វើការតាមកាលៈទេសៈ ធ្វើឲ្យធនធានដែលមាននៅពេលសព្វថ្ងៃនេះដើរតួនាទីធំជាងគេ ការបណ្តុះបណ្តាលអ្នកមានទេពកោសល្យជំនាញ ទើបអាចរួមបញ្ចូលវប្បធម៌កម្ពុជាទៅក្នុងស្មារតីជាគោលនៃក្រុមហ៊ុន ហើយធ្វើឱ្យអាជីវកម្មផ្សេងៗដែលស្ថិតក្រោមដំណើរការរបស់យើងកាន់តែស្របតាមនិន្នាការអភិវឌ្ឍរបស់កម្ពុជា។ 
ប្រទេសកម្ពុជាមានចំនួនប្រជាជនជាយុវជនច្រើនណាស់ ហើយយុវជនទាំងនេះដែលពោរពេញដោយក្តីកក់ក្តៅនិងថាមពល គឺជាអកត្តាដ៏សំខាន់ដែលជំរុញឱ្យប្រទេសរីកចម្រើន។
ហេតុនេះបានជា LIXIN GROUP បានបង្កើតប្រព័ន្ធបណ្តុះបណ្តាលធនធានមនុស្សដ៏គ្រប់គ្រាន់ នៅសាខាក្រុមហ៊ុននានា យើងសង្ឃឹមថា ការហ្វឹកហ្វឺនគ្រប់គ្រាន់នឹង អាចបណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើនសំរាប់អាជីវកម្មផ្សេងៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចអនាគតសំរាប់ប្រទេសកម្ពុជា។

 

ចូលរួមវិស័យច្រើន ទទួលសមិទ្ធផលល្អច្រើន

បន្ទាប់ពីការរីកចម្រើននិងការធ្វើសមាហរណកម្មវិស័យវប្បធម៌ដ៏យូរអង្វែង LIXIN GROUP បានពង្រីកអាជីវកម្មនៅវិស័យធំៗទាំង7 ពាសពេញប្រទេសកម្ពុជា។
ឥឡូវនេះ បណ្តាប្រទេសនៅពិភពលោកបានឃើញការប្រែប្រួលនៅប្រទេសនេះ។ អង្គការអន្តរប្រទេសនានាបានលើកឡើងផែនការអន្តរជាតិជាច្រើនជាបន្តបន្ទាប់ ដូចជាខ្សែក្រវាត់មួយផ្លូវមួយដែលលើកឡើងដោយប្រទេសចិន AEC RCEP TPP ជាដើម សុទ្ធតែរួមបញ្ចូលកម្ពុជាជាគម្រោងស្នូលមួយ។
ប្រទេសកម្ពុជាកំពុងរីកចម្រើនឡើង ហើយស្ថិតនៅស្ថានភាពមានលទ្ធភាពអាចផ្លាស់ប្តូរលំដាប់ប្រទេសអំណាច ហើយ LIXIN GROUP នឹងរីកចម្រើនកាន់តែល្អប្រសើរ ក្រោយពីបានកាន់កាប់ឱកាសមុនគេ។
ពេលអនាគត យើងនឹងបន្តជំរុញអាជីវកម្មផ្សេងៗ ហើយនាំមកនូវការកែប្រែនិងឱកាសកាន់តែច្រើនជូនដល់ប្រទេសកម្ពុជា។
សូមជូនពរប្រទេសកម្ពុជាដែលបានជួយជំរុញ LIXIN GROUP រីកចម្រើនយ៉ាងខ្លាំង អាចទទួលផ្លែផ្កាល្អប្រសើរកាន់តែច្រើន។

CEO